(ភាសាខ្មែរ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី “សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣” ដែលនេះជាឆ្នាំទី១៥ ហើយដែលសមាគមបានរៀបចំសន្និបាទប្រចាំឆ្នាំ និងជួបជុំសមាជិកសមាជិកាសមាគម ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ២០០ នាក់។
សន្និបាតប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារដែលបានមកពីការធ្វើសកម្មភាពជាច្រើនរបស់សមាគមនៅឆ្នាំ ២០២៣ ក៏ដូចជាការត្រួតពិនិត្យ វាយតម្លៃ ផ្ដល់យោបល់ និងឆ្លុះបញ្ចាំងពីសកម្មភាពដែលធ្វើបានជោគជ័យជាច្រើន ដើម្បីកែលម្អផែនការថ្មីក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងនោះក៏មានការប្រកាសជូនសមាជិកសមាជិកាអំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល គណៈកម្មការសមាគម និងកញ្ចប់ថវិកាសមាគមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ផងដែរ។ បន្ថែមលើនេះ ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញអំពីគោលនយោបាយ និងបចេ្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីផ្ដល់ជាទិដ្ឋភាពរួមដល់សមាជិកសមាគម ដែលជាម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ។
កម្មវិធីនេះទទួលបានការគាំទ្រជា Gold Sponsor ពីផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។
ម្ចាស់ឧបត្ថកម្មវិធីលទ្ធភាពទទួលបានហិរញ្ញាប្បទាន៖
• ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
• គម្រោង Feed the Future Cambodia Harvest III
Dimond Sponsor:
• ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)
Silver sponsor:
• ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
• ធនាគារ កាណាឌីយ៉ា