ពិធីប្រគល់ពានកិត្តិយសសហក្រិនឯកជនឆ្នើមឆ្នាំ ២០២១

March 18, 2022

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) គណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម បានចូលជួប និងប្រគល់ជូននូវពានកិត្តិយសសហគ្រិនឯកជន ឆ្នើមឆ្នាំ២០២១ ជូនលោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាថ្នាក់ដឹកនាំ និងជាបគ្គលឆ្នើមក្នុងវិស័យឯកជនដែលមានមានចក្ខុវិស័យវែងឆ្ងាយ មានការគ្រប់គ្រងហិរញ្ញវត្ថុល្អ ជាពិសេសក្នុងការត្រៀមរៀបចំទុន និងបែងចែកទុនបំរ៉ុង សម្រាប់វិនិយោគដល់សហគ្រិន និងអាជីវកម្មបង្កើតថ្មី (Start-Up) ជាច្រើន។