“ទម្រង់ផែនការអាជីវកម្ម គឺងាយស្រួលក្នុងការស្វែងរក ប៉ុន្តែការធានាថាព័ត៌មានដែលដាក់បញ្ចូលក្នុងផែនការអាជីវកម្មគឺចាំបាច់បំផុតធ្វើឲ្យផែនការនោះមានប្រសិទ្ធិភាព និងទាក់ទាញការវិនិយោគ។ សម្រាប់ខ្ញុំ វគ្គបណ្តុះបណ្តាលថ្ងៃនេះ បានធ្វើឲ្យខ្ញុំ យល់ដឹងកាន់តែច្បាស់ ពីខ្លឹមសារ និងព័ត៌មានសំខាន់ៗ ដែលត្រូវដាក់ចូលក្នុងផែនការអាជីវកម្ម” កញ្ញា សូរីដា សហគ្រិនស្ត្រីម្នាក់ ក្នុងចំណោម២៥នាក់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីរបៀបការអភិវឌ្ឍផែនការអាជីវកម្ម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកយ៉ាងសំខាន់ ដែលសហគ្រិនស្ត្រីនឹងរៀបចំផែនការអាជីវកម្មឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងស្តង់ដារ ដើម្បីទាក់ទាញការវិនិយោគ។ ផ្តល់ការបង្រៀនដោយគ្រូបណ្តុះបណ្តាលជំនាញ និងមានបទពិសោធន៍ខ្ពស់ លោក ថន វណ្ដុង Chief Executive Officer (CEO) & Founder at KRUD POWER-គ្រុឌ ផៅវ័រ.
រៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) ក្រោមការឧបត្ថម្ភថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ PACT ប្រចាំនៅកម្ពុជា។