ប្រសាសន៍របស់ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្លែងក្នុងវេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ “រួមគ្នា ដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា” ថា៖ «ថ្មីៗនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ក្នុងការពង្រឹងសមត្ថភាពធុរកិច្ចជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការប្រកួតប្រជែងជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាន និងឆាកអន្តរជាតិជាច្រើន និងចាប់យកឱកាសផ្សេងៗ ដើម្បីអភិវឌ្ឍអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចការទទួលបាននូវការត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុង និងក្រៅប្រទេស។ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានទស្សនៈវិស័យចង់ឃើញ សហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ប្រកបរបរ អាជីវកម្មប្រកបដោយបច្ចេវិទ្យា នវានុវត្តន៍ បរិយាប័ន្ន និងមានស្ថេរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ»។