បាត់ដំបងអបអរទិវាសហគ្រិនភាពកម្ពុជា ២០២៤

November 7, 2024

ខេត្តបាត់ដំបង៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តដំបង បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១២០ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើការវិនិយោគប្រកបដោយនិរន្តរភាព​ ទាំងការវិនិយោគទៅលើធុរកិច្ច និងការវិនិយោគទៅលើការលើកកម្ពស់សហគ្រិនភាព ដែលជាកត្តាចាំបាច់ដើម្បីគ្រប់គ្រងធុរកិច្ចប្រកបដោយប្រសិទ្ធភាព។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

អំពីសមាគម