ទិវាសហគ្រិនភាពកម្ពុជា ២០២៤

October 17, 2024

ទិវាសហគ្រិនភាពកម្ពុជា ២០២៤
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កំពុងសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅក្នុងខែវិឆ្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងក្នុងខែវិច្ឆិកាដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

តើអ្នកបានត្រៀមខ្លួនដើម្បីចូលរួមរួចរាល់ហើយរឺនៅ?

#Entrepreneurship #CED #CambodiaEntrepreneurshipDay #CEDCambodia #Business #YEACambodia #YoungEntrepreneurs