គណៈកម្មការទី៤ “អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ

December 23, 2022
ភ្នំពេញ៖ ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២២ – គណៈកម្មការទី៤ “អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ (YEAC) បានរៀបចំកម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់បុរី ដឺអេកូរេស៊ីដិន សែនសុខ (The Eco Residence Sen Sok) ដែលដឹកនាំដោយលោក រេន ស៊ីណា និងលោក កេង ទិត្យភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមានវត្តមានចូលរួមពីសមាជិកសមាជិការបស់សមាគមប្រមាណ ១៧ នាក់។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. ដើម្បីស្វែងយល់អំពីបច្ចេកទេសនៃការសាងសង, ភាពឆ្នៃប្រឌិត និងរចនាបទ ដែលគម្រោងកំពុងមានបច្ចុប្បន្្ន និងនាពេលអនាគត។
២. សិក្សាពីគម្រោងផែនការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន
៣. បង្កើតបណ្ដាញទំនាក់ទំនង, បង្កើនចំណងមិត្តភាព និងទទួលបានកាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនផងដែរ។
ក្នុងឱកាសនេះផងដែរ លោក តាំង សេងឡុង ជាសហស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃបុរី ដឺអេកូរេស៊ីដិន សែនសុខ ក៏បានចែករំលែកនូវបទពិសោធ, ឱកាស និងការជំហ៊ានល្អៗក្នុងការប្រកបអាជីវកម្មក្នុងវិស័យមួយនេះសម្រាប់សហគ្រិននៅក្នុងប្រទេសកម្ពុជា។
————————————
សម្រាប់ព័ត៌មានបន្ថែម:
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org