ក្រុមការងារលេខាធិការដ្ឋានថ្នាក់ជាតិ និងថ្នាក់ខេត្តនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិគិរីរម្យ

February 11, 2023

ក្រុមការងារលេខាធិការដ្ឋានថ្នាក់ជាតិ និងថ្នាក់ខេត្តនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

អំឡុងពេលដែលដំណើរកម្សាន្តនេះបានប្រព្រឹត្តទៅ សកម្មភាពជាច្រើនបានកើតឡើងរួមមានដូចជា

វគ្គឆ្លុះបញ្ចាំងពីបទពិសោធកន្លងមករបស់សមាគម ទាំងចំណុចវិជ្ជមាន និងចំណុចខ្វះខាត ដើម្បីជម្រាបជូនដល់គ្រប់លេខាធិការដ្ឋានទាំងអស់ ក្នុងការយកទៅកែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៣។
បន្ថែមលើនេះ ក្រុមការងារលេខាធិការដ្ឋានទាំងអស់ក៏ទទួលបានភាពសប្បាយរីករាយជាខ្លាំង តាមរយៈការចូលរួមលេងល្បែងប្រពៃណី និងល្បែងសាមគ្គីក្រុមផ្សេងៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានធ្វើដំណើរដោយថ្មើរជើងទៅកាន់តំបន់ថ្មលយគិរីរម្យ ដើម្បីទស្សនាទេសភាពព្រៃឈើធម្មជាតិដែលមានពណ៌ខៀវស្រងាត់យ៉ាងស្រស់ស្អាតនៅទីនោះផងដែរ។

#YEAC #StaffRetreat #Kirirom #ThmorLoy #KampongSpeu #Travel
————————————
សម្រាប់ព័ត៌មានបន្ថែម៖
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
Telegram (https://t.me/YEACambodia) | Facebook (http://www.facebook.com/YEACambodia) | Linked In (https://www.linkedin.com/company/young-entrepreneurs-association-of-cambodia/) | Website (https://yeacambodia.org/) | Location (https://bit.ly/3AxdWJ7)