កិច្ចពិភាក្សាភាគទី៣ ប្រធានបទ “ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំ ”

November 23, 2021

តើកូវីដ-១៩ ប៉ះពាល់អ្វីខ្លះដល់អាជីវកម្ម? តើយើងត្រូវដោះស្រាយយ៉ាងណាសម្រាប់ធុរកិច្ចនៅកម្ពុជា?

សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាពិសេស “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ជាស៊េរី និងតាមវិស័យ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងគំនិតជាគន្លឹះសម្រាប់ជាដំណោះស្រាយបញ្ហាធុរកិច្ចនៅកម្ពុជាដែលបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ។កិច្ចពិភាក្សានេះនឹងមានការចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីវាគ្មិនកិត្តិយសល្បីៗពីស្ថាប័នដែលពាក់ព័ន្ធ។

កិច្ចពិភាក្សាភាគទី៣ នឹងផ្តោតលើប្រធានបទ “ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំ ”។

កាលបរិច្ឆេទ៖ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១
វេលាម៉ោង៖ ១:៣០រសៀល ដល់ ៥:៣០ល្ងាច
Zoom: https://bit.ly/3gJ8SZd

POPULAR NEWS

LATEST NEWS