[English below]
ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានគណៈប្រតិភូមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ប្រចាំកម្ពុជា រួមជាមួយលោក ស គីណាល់ និងលោក ប៊ុន សម្បត្តិ ជាសមាជិកក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំ ដើម្បីសង្ខេប និងរៀបចំផែនការសកម្មភាពរបស់ AYEC ជាពិសេសរៀបចំផែនការសម្រាប់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ នៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៥។
កិច្ចប្រជុំបានបានផ្ដោតសំខាន់ទៅលើការពិភាក្សាសំខាន់ៗជាច្រើន រួមទាំងការចាប់ផ្តើមសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្រុមការងារពិភាក្សាគោលនយោបាយ ដើម្បីតំណាងឱ្យសំឡេងរបស់សហគ្រិនវ័យក្មេងទូទាំងអាស៊ាន តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាស៊ានដល់ថ្នាក់ដឹកនាំអាស៊ាន និងផែនការសម្រាប់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ AYEC បានរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រ AYEA ឆ្នាំ ២០២៥ និងគ្រោងធ្វើបច្ចុប្បន្នភាពសម្រាប់ផែនការសកម្មភាពយុទ្ធសាស្រ្តឆ្នាំ ២០៣០ ផងដែរ។
——————————
Vientiane Capital, Laos PDR, 2nd October 2024 – Oknha Pech Bolen, Head of Delegation from the Young Entrepreneurs Association of Cambodia (YEAC) and Head of ASEAN Young Entrepreneurs Council (AYEC) Cambodia, together with Mr. Sar Kinal and Mr. Bun Sambath, ASEAN Young Entrepreneurs Council Members, attended the Annual Council Meeting to recap and plan for AYEC activities, particularly focusing on preparations for the 10th ASEAN Young Entrepreneurs Carnival in Malaysia in 2025.
The meeting covered several key discussions, including the beginning of the ASEAN Young Entrepreneurs Association (AYEA), the formation of a Policy Dialogue Working Group to represent the voice of young entrepreneurs across ASEAN via the ASEAN Business Advisory Council to ASEAN Leaders, and the planning of the 10th ASEAN Young Entrepreneurs Carnival in 2025. Additionally, AYEC has developed the AYEA Strategic Action Plan 2025 and is planning to update it to the Strategic Action Plan 2030.
ព័ត៌មានបន្ថែម: https://linktr.ee/yeacambodia