ការដឹកនាំធនធានមនុស្សឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយប្រើ DISC

March 10, 2023

(ភាសាខ្មែរ)

“មេរៀនថ្ងៃនេះ ធ្វើឲ្យខ្ញុំបានយល់ដឹងកាន់តែច្បាស់ពីវិធីក្នុងការដឹកនាំការងារឲ្យកាន់តែមានប្រសិទ្ធភាព” នេះ ជាចំណាប់អារម្មរណ៍របស់សហគ្រិន​ដែលបាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី ការដឹកនាំធនធានមនុស្សឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយប្រើ DISC នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បង្វឹកដោយ អ្នកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិន​វ័យក្មេងកម្ពុជា និងជាអ្នកជំនាញKPI/បង្វឹក/អភិវឌ្ឍន៍អាជីព/អ្នកប្រឹក្សាយោបល់អំពីអាកប្បកិរិយា។
សហគ្រិនចំនួន៤០នាក់ ចូលរួមដោយផ្ទាល់នៅខេត្តកំពត និងពីចម្ងាយពីខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកោះកុង បានយល់ដឹងអំពី ឥទិ្ធពលលើភាពជាអ្នកដឹកនាំខ្លួនឯង ជំហ៊ានក្នុងការបង្កើតភាពជាអ្នកដឹកនាំដែលមានឥទ្ធិពល និងដំណោះស្រាយទំនាស់ក្នុងការដឹកនាំមនុស្ស។
ឧបត្ថម្ភដោយ៖ European Union
គាំទ្រដោយ៖ គម្រោង សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការ Aide et Action
————————————
សម្រាប់ព័ត៌មានបន្ថែម៖
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
Scan or click link open the app
https://yeacambodia.page.link/7XmHp58Qx1HCtgDv6