“មេរៀនថ្ងៃនេះ ធ្វើឲ្យខ្ញុំបានយល់ដឹងកាន់តែច្បាស់ពីវិធីក្នុងការដឹកនាំការងារឲ្យកាន់តែមានប្រសិទ្ធភាព” នេះ ជាចំណាប់អារម្មរណ៍របស់សហគ្រិនដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការដឹកនាំធនធានមនុស្សឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយប្រើ DISC នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
បង្វឹកដោយ អ្នកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអ្នកជំនាញKPI/បង្វឹក/អភិវឌ្ឍន៍អាជីព/អ្នកប្រឹក្សាយោបល់អំពីអាកប្បកិរិយា។