កម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់រោងចក្រ ខ្មែរ ប៊ែវឺរីជីស”។

October 8, 2022
ភ្នំពេញ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ (YEAC) បានរៀបចំកម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់រោងចក្រ ខ្មែរ ប៊ែវឺរីជីស” ដែលដឹកនាំដោយលោក កេង ទិត្យភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមពី លោកឧកញ៉ លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែេវឺរីជីស និងជាក្រុមព្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកសមាជិការបស់សមាគមប្រមាណជាង៥០នាក់។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យា, បច្ចេកទេស និងការផលិតស្របៀ រឺ ភេសជ្ជៈ ដែលក្រុមហ៊ុនកំពុងប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម
២. សិក្សាពីគម្រោងផែនការរបស់ក្រុមហ៊ុន
៣. ការភ្លក់ ភេសជ្ជៈ ស្រាបៀរ និងទស្សនាហាងលក់វត្ថុអនុស្សាវរីយ៍
៤. បង្កើតបណ្ដាញទំនាក់ទំនង និងបង្កើនចំណងមិត្តភាពរវាងសមាជិកសមាជិកា។
ក្នុងឱកាសនេះផងដែរ លោកឧកញ៉ា លាង ពៅ ក៏បានចែករំលែកនូវបទពិសោធ និងដំបូន្មានល្អៗសម្រាប់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសកម្ពុជាដោយលោកបានមានប្រសាសន៍យ៉ាងមោះមុតថា “ខ្មែរអាចធ្វើបាន ធ្វើបានល្អ និង ធ្វើបានល្អជារៀងរហូត”។ ជាពិសេស លោកឧកញ៉ ក៏ដូចជាក្រុមហ៊ុនខ្មែរ ប៊ែេវឺរីជីស នឹងជួយឧបត្ថម្ភភេសជ្ជៈជូនដល់ព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Carnival) ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ខាងមុខនេះផងដែរ។
————————————-
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org