ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យសម្គាល់កាលពីឆ្នាំ២០២១ ដោយមានសហគ្រិនចំនួន ៧១០ នាក់បានចូលរួមក្នុងកម្មវិធី និងទទួលបានហិរញ្ញប្បទានជាង ២ លានដុល្លារសហរដ្ឋអាមេរិច ពីស្ថាប័នហិរញ្ញវត្ថុ។

ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការអភិវឌ្ឍផែនការអាជីវកម្ម ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលជំនួយក្នុងការដាក់កម្ចីទៅស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងកម្មវិធី។
