upcoming events

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានកិត្តិយសបានចូលរួមកម្មវិធីដាក់ដំណើរការ ផ្ទះយុរជនដើម្បីមិត្តភាពកម្ពុជា-ចិន

January 11, 2023
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានកិត្តិយសបានចូលរួមកម្មវិធីដាក់ដំណើរការ ផ្ទះយុរជនដើម្បីមិត្តភាពកម្ពុជា-ចិន និងសិក្ខាសាលាយុវជនស្តីពី ទំនាក់ទំនងកម្ពុជា-ចិន ដែលប្រារព្ធនៅផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន អាគាយ៉ាស្មាត។ កម្មវិធីនេះបានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងភាគីចិននិងកម្ពុជា ក្នុងនោះដែរ ក៏មានការចូលរួមជាកិត្តិយសពី ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តមគីម រិទ្ធី ប្រធានផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ មិនតែប៉ុណ្ណោះ ក៏មានសិក្ខាសាលាយុវជនស្តីពីទំនាក់ទំនងម្ពុជា-ចិន ដែលមានលោក ប៊ុន សម្បត្តិ បានចូលរួមធ្វើជាវាគ្មិនក្រោមប្រធានបទ “ការចូលរួមចំណែករបស់យុវជនក្នុងការដោះស្រាយបញ្ហាប្រឈមសកល” ផងដែរ។
————————————
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7

RELATE EVENTS

លេខាធិការដ្ឋានសមាសហគ្រិនវ័យក្មេងកម្ពុជាសូមគោរពអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកម្មវិធី “សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២២”។
សូមជម្រាបសួរ លេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសូមគោរពអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកម្មវិធី “សន្និបាតបូកសរ
February 3, 2023