លេខាធិការដ្ឋានរបស់សមាគម ចុះជួបសំណេះសំណាលជាមួយសមាជិកស្ថិតនៅក្នុងក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ (Global Holiday Travel and Tour Co., Ltd) ដែលមាន លោក លឹម ហុកសែង ជាប្រធាន ចាត់ការ ទូទៅនៃក្រុមហ៊ុន។

March 14, 2023

ភ្នំពេញ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣_គណៈកម្មការទី១១ “ទំនាក់ទំនងសមាជិក អភិវឌ្ឍ និងបណ្តុះបណ្តាល” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយ អ្នកស្រី យិន លីនដា ស្ថាបនិកក្រុមហ៊ុន លីន ឃែស អិចប្រេស និងលោក តែង វែងហុង អ្នកជំនាញអចលនទ្រព្យជាន់ខ្ពស់នៃក្រុមហ៊ុន អុីធើនិធី ថាយ៍ថល ឯ.ក បានដឹកនាំសមាជិកសមាជិកាដទៃទៀតក្នុងគណៈកម្មការទី១១ ព្រមទាំងក្រុមលេខាធិការដ្ឋានរបស់សមាគម ចុះជួបសំណេះសំណាលជាមួយសមាជិកស្ថិតនៅក្នុងក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ (Global Holiday Travel and Tour Co., Ltd) ដែលមាន លោក លឹម ហុកសែង ជាប្រធាន ចាត់ការ ទូទៅនៃក្រុមហ៊ុន។

ក្នុងជំនួបនេះ ធ្វើឡើងដើម្បីបង្កើនទំនាក់ទំនង និងភាពស្និតស្នាលបន្ថែមរវាងសមាគម និងសមាជិក ក៏ដូចជាជជែកអំពីព័ត៌មានផ្សេងៗនៅក្នុងក្រុមហ៊ុន និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីនេះ បានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។