ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩

  • July 5, 2019

កម្មវិធីពានរង្វាន់សហគ្រិនវ័យកេ្មងកម្ពុជា ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១៥ ក្នុងគោលបំណងជួយលើកកម្ពស់ សហគ្រិនភាពក្នុងព្រះរាជាណាចក្រកម្ពុជា តាម រយៈការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនឹងការលើកតម្កើននូវភាតរភាព របស់សហគ្រិនឆ្នើមទាំងនោះទៅកាន់ពិភពលោក តាមរយៈអ្នកដឹកនាំធុរៈកិច្ច និងដើម្បីឱ្យសហគ្រិនវ័យក្មេងកម្ពុជា  មានឱកាសចូលរួមបង្ហាញសមត្ថភាព និងចែករំលែកភាពជោគជ័យជាលក្ខណៈថ្នាក់ជាតិ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងមានការចូលរួមគាំទ្រយ៉ាងសំខាន់ ពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងពាណិជ្ជកម្ម ។ ពានរង្វាន់សម្រាប់សហគ្រិន ឆ្នើមនេះ ត្រូវបានបែងចែកជា៥ប្រភេទ គឺទីមួយពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ  ទីពីរពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ  ទីបីពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម (CSR Award)  ទីបួនពានរង្វាន់សហគ្រិនឆ្នើមខាងបច្ចេកវិទ្យា និងពានរង្វាន់ធុរៈកិច្ចបង្កើតថ្មី (Startup Award) ។

កម្មវិធីនេះ មានគោលបំណងសំខាន់មួយទៀត គឺផ្តល់អត្ថប្រយោជន៍អោយសហគ្រិនដែលបានចូលរួមប្រកួតប្រជែង មានឱកាសធើ្វការផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ព្រមជាមួយនិងឧត្តមភាព នៅក្នុងការស្វែងរកដៃគូអាជីវកម្ម ឬអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ។ លើសពីនេះទៅទៀតនោះ សហគ្រិនដែលបានចូលរួមប្រកួតប្រជែង និងទទួលបាននូវបទពិសោធន៍ ការចែករំលែកសំខាន់ៗ ទាក់ទងនិងអាជីវកម្មខ្លួន ពីសំណាក់គណៈកម្មាធិការវាយតម្លៃ ដែលមានការចូលរួមពី ស្ថាប័នរដ្ឋ និង ឯកជន ដែលជាម្ចាស់អាជីវកម្មផ្ទាល់ ។

សូមធ្វើការទំនាក់ទំនងមកក្រុមការងារលេខាធិការដ្ឋានរបស់យើងដើម្បីកក់សំបុត្រចូលរួមកម្មវិធីប្រកាស់ពានរង្វាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល។

 

You May Read

1st CEO Lunch

Young Entrepreneurs Association of Cambodia (YEAC) had organized its 1st CEO Lunch on 22  January 2019 with a warm welcome and opened remark b

  • January 23, 2020

IDP US Education and Scholarship Expo

On behalf of Young entrepreneurs Association of Cambodia (YEAC), we would like to tivide you to join  '' IDP US Education and Scholarship'' Wh

  • April 24, 2019
https://yeacambodia.org/