កម្មវិធី សម្ពោធជាផ្លូវការ អង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា

  • November 9, 2018

អបអរសាទរ ពិធីសម្ពោធជាផ្លូវការ អង្គការសហគ្រិនភាពសកល កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កាន់ ចាន់មេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏កម្ពុជា និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា និងប្រធានសមាគមន៏ អង្គការជាតិ និងអន្តរជាតិនានា ក្នុងការចូលរួមសម្ពោធ និងអបអរសាទរចំពោះអង្គការថ្មីនេះ។

អង្គការសហគ្រិនភាពសកល កម្ពុជាជាអង្គការអនុវត្តគម្រោង និងកម្មវិធីជាមួយបណ្តាប្រទេសចំនួន១៧០ ផ្សេងទៀតដែលមានគោលបំណងធ្វើអោយមានភាពងាយស្រួសសម្រាប់សហគ្រិនកម្ពុជាក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម  តាមរយះកិច្ចសហការឆ្លងប្រទេសអោយកាន់តែស៊ីជម្រៅរវាងសហគ្រិន អ្នកវិនិយោគ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងអង្គការដែលគាំទ្រសហគ្រិន។