វគ្គបណ្តុះបណ្តាលគ្រូបង្គោល

  • October 17, 2018

សួស្តីសមាជិកទាំងអស់ជាទីគោរព

សមាគមសហគ្រិនវ័យក្មេងយើង បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាថ្មីម្តងទៀតហើយ ដែលជាវគ្គបណ្តុះបណ្តាលមួយផ្តោតសំខាន់ទៅលើការដឹកនាំធនធានមនុស្សនៅក្នុងក្រុមហ៊ុន និង ស្ថាប័ននានា។ នេះជាលើកទី៤ហើយក្នុងការ រៀបចំកម្មវិធីនេះឡើងទាំងនៅខេត្តនិងក្រុងនៅប្រទេសកម្ពុជាយើង ដែលទទួលបានការចាប់អារម្មណ៏ និងចូលរួមពីសំណាក់បងប្អូនដែលជាសហគ្រិនរបស់យើងដែលទទួលបានអត្ថប្រយោជន៏ និងចំណេះដឹងជាច្រើនពីវគ្គបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយលោក អួងបូរិន្ទ នាយកគ្រប់គ្រងធនធានមនុស្ស ក្រុមហ៊ុនអេផ្លាស់ ខនសាល់ធីង ខូអិលធីឌី និងគ្រូបង្គោលសម្រាប់ប្រទេសក្នុងអាស៊ាន។

កាលបរិច្ឆេទ៖ ថ្ងៃទី16 ដល់ 18 ខែវិច្ឆិកា ឆ្នាំ2018
ទីតាំង៖ ភោជនីយដ្ឋាន ទន្លេបាសាក់២ (ក្បាលថ្នល់)
តម្លៃ៖ 150 ដុល្លា (សម្រាប់សមាជិក YEAC) ; 300 ដុល្លា សម្រាប់អ្នកចូលរួមទូទៅ

ផុតកំណត់ក្នុងការចុះឈ្មោះចូលរួមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (កំណត់ចំនួនអ្នកចូលរួមត្រឹមតែ ២៥នាក់ តែប៉ុណ្ណោះ)

***បញ្ជាក់៖ ក្នុងកម្មវិធីរយះពេល ២ថ្ងៃកន្លះនេះ យើងនិងមានផ្តល់ជូននូវ អាហារសម្រន់ និងអាហារថ្ងៃត្រង់ យើងក៏មានលិខិតបញ្ជាក់ការសិក្សាជូនផងដែរ។