សន្និសីទស្តីពី យុវជននិងសហគ្រិនភាព

  • June 15, 2018

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយ UNDP និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឃន៍យុវជន នឹងរៀបចំសន្និសីទស្តីពី យុវជននិងសហគ្រិនភាព ក្រោមប្រធានបទ ការបង្កើតផ្នត់គំនិតជាសហគ្រិន (Building Entrepreneurship Mindset) ដល់យុវជនជាសិស្ស និស្សិត ដែលមកពីសាកលវិទ្យាល័យនានាក្នុងខេត្តកំពង់ចាម នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០ថ្ងៃត្រង់ នៅសាលាជាតិកសិកម្មកំពង់ចាម ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបញ្រ្ជាបសហគ្រិនភាពទៅកាន់យុវជន និងផ្ដល់ឱកាសឱ្យយុវជនរបស់យើង បានជួបជាមួយនឹងសហគ្រិនជោគជ័យ ក្នុងការពាំនាំយកនូវគំនិតល្អៗជាគំរូសម្រាប់ពួកគេ ។ នេះជាលើកទីពីរហើយដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាមបានរៀបចំសន្និសីទនេះឡើងក្នុងខេត្តកំពង់ចាម ។ 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតាមរយៈលេខទូរសព្ទ័៖ ០១៥ ៦៧ ៣៧ ៦៧