សន្និសីទស្តីពី យុវជននិងសហគ្រិនភាព

  • May 20, 2018

សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំសន្និសីទស្តីពី យុវជននិងសហគ្រិនភាព ក្រោមប្រធានបទ ការបង្កើតផ្នត់គំនិតជាសហគ្រិន (Building Entrepreneurship Mindset) ដល់យុវជនជាសិស្ស និស្សិត នៅសាកលវិទ្យាល័យបាត់ដំបងខេត្តបាត់ដំបងនៅថ្ងៃទី ២៤ ខែឧសភា និងនៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបញ្រ្ជាបសហគ្រិនភាពទៅកាន់យុវជន និងផ្ដល់ឱកាសឱ្យយុវជនរបស់យើង បានជួបជាមួយនឹងសហគ្រិនជោគជ័យ ក្នុងការពាំនាំយកនូវគំនិតល្អៗជាគំរូសម្រាប់ពួកគេ ។ ដោយមើលឃើញពីគុណប្រយោជន៍ដ៏សំខាន់នៃសន្និសីទនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងបន្តរៀបចំនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

You May Read

ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩

កម្មវិធីពានរង្វាន់សហគ្រិនវ័យកេ្មងកម្ពុជា ត្រូវបាន

  • July 5, 2019

IDP US Education and Scholarship Expo

On behalf of Young entrepreneurs Association of Cambodia (YEAC), we would like to tivide you to join  '' IDP US Education and Scholarship'' Wh

  • April 24, 2019