កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨

  • March 1, 2018

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានប្រារព្ធឡើងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិមត្តិការរវាង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវសភាពាណិជ្ជកម្មកម្ពុជា ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមាន ឱកាសចូលរួម បង្ហាញសមត្ថភាព ព្រមទាំងចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ខុសប្លែកពីឆ្នាំមុន កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំនូវការប្រកួត ការវិនិច្ឆ័យដាក់ពិន្ទុរ និង ការប្រកាសបេក្ខជនលទ្ធផលបេក្ខជនសហគ្រិនទាំងឡាយណា ដែលអាចមានសិទ្ធទៅប្រកួតបន្តនាវគ្គផ្តាច់់ព្រ័តនៅក្នុងថ្ងៃតែមួយ។

នៅក្នុងឆ្នាំ២០១៨នេះ កម្មវិធីនឹងផ្តល់ឲកាសសហគ្រិនដែលបានចូលរួមប្រកួត ឡើងធ្វើបទបង្ហាញជុំអាជីវកម្មរបស់ខ្លូនទៅកាន់សារធារណៈជន ក៏ដូចជាគណៈកម្មាការ នឹងអ្នកចូលរួមទាំងអស់ផងដែរ ។ បន្ទាប់មកទៀត សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុរទៅលើអាជីវកម្មរបស់បេក្ខជនដែលជាសហគ្រិនទាំងអស់ៗអោយកាន់តែមានភាពត្រឹមត្រូវ សុក្រឹត្យនិង យុត្តិធម៌។

ជាការកត់សម្គាល់ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៨នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តចំនួន៥បន្ថែមទៀតរួមមានខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ ការផ្សព្វផ្សាយនេះក៏នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្តអោយសហគ្រិនវ័យក្មេងនៅតាមខេត្តមានឲកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

គួររម្លឹកជូនថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ឱ្យសហគ្រិនកម្ពុជាមានភាពក្លាហាននិង ទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាក៏ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញអោយសហគ្រិនវ័យក្មេងកម្ពុជាពាំនាំអាជីវកម្មរបស់ខ្លូនដើម្បីយកទៅប្រកួតប្រជែង និង       ដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិនក៏នឹងទទួលបានឧត្តមភាពនៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស  ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ។ 

លក្ខខណ្ឌ នៃការប្រកួតប្រជែង គឺបេក្ខជន ត្រូវមាន៖

  • អាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ
  • អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និង មានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
  • អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និង មានដំណើរការយ៉ាងតិច២ឆ្នាំ
  • អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់
  • សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និង ក្រុមអ្នករៀបចំកម្មវិធី
  • មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
  • ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ

នៅថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ ខាងមុខនេះយើងនឹងរៀបចំកម្មវិធីសម្ភោធ កម្មវិធីពានរង្វាន់សហគ្រិនវ័យកម្មេងកម្ពុជាឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៤រសៀល ។

ទំនាក់ទំនងចុះឈ្មោះចូលរួម ០១៥ ៦៧ ៣៧ ៦៧, ០១៦ ៩៩៩ ៧៦២

You May Read

CEO Lunch

The Young Entrepreneurs Association of Cambodia will host the CEO Lunch that which will be held on 13 Sep 2018, 10:00-13:00. Purpose of the meeting

  • September 3, 2018

Leadership Influence Through Understanding People Behavioral Style

Young Entrepreneurs Association of Cambodia will conduct the training on "Leadership Influence through understanding People Behavioral style"&

  • August 17, 2018

ប្រពន្ធ័ហិរញ្ញវត្ថុនិងពន្ធដារ សម្រាប់ សហគ្រាសធុនតូច និង មធ្យម

សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំសិក្ខាសាលាបណ្ត

  • August 16, 2018