ទិវាអបអរសាទរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ លើកទី៣៦

  • June 26, 2017

កម្មវិធីទិវាអបអរសាទរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ លើកទី៣៦នេះបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ចាប់ពីវេលាម៉ោង ២:៣០ នាទីរហូតដល់ ៥:០០នាទីល្ងាចនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ក្រោមការរៀបចំរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធចំនួនបានទាក់ទាញចំនួនអ្នកចូលរួមប្រមាណ៣០០នាក់ដែលរួមមានថ្នាក់ដឹកនាំជាន់ខ្ពស់ពីតំណាង

ក្រសួង-ស្ថាប័នរដ្ឋ  តំណាងក្រុមហ៊ុន-សហគ្រាស គ្រឹស្ថានធនាគារនិងហិរិញ្ញវត្តុ រួមទាំងសិស្សនិស្សិតមកពីសកលវិទ្យាល័យផ្សេងៗនៅក្នុងរាជធានីភ្នំពេញផងដែរ ។

លោក ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា សមាជិកជាច្រើននៅក្នុងសមាគមបានចាប់ផ្ដើមបើកប្រាក់ខែជាលុយរៀល និង ក្រុមហ៊ុនខ្លះបានដាក់លក់ឥវ៉ាន់ថ្លៃជាលុយរៀល ផងដែរ។ មូលហេតុដែលសមាគមជួយផ្សព្វផ្សាយប្រាក់រៀលក៏ដោយសារតែចង់ជំរុញឲ្យយុវជនជំនាន់ក្រោយថែរក្សា និង ចូលរួមលើកកម្ពស់ប្រាក់រៀល។ ទន្ទឹមនឹងនេះក៏ចង់ចូលរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និង កាត់បន្ថយហានិភ័យរយៈពេលវែង។

លោកបានសង្កត់ធ្ងន់ថា៖ “ទិវានៅថ្ងៃនេះ នឹងជម្រុញឱ្យ ក្រុមហ៊ុនទាំងអស់បើកប្រាក់ខែជាលុយរៀល និង ការដាក់លក់ឥវ៉ាន់ត្រូវដាក់តម្លៃជាប្រាក់រៀល” ។

You May Read

President Handover Ceremony

Young Entrepreneurs Association of Cambodia is hosted its President Handover Ceremony on 13th October, 2017, from 15:00 to 17:00 at Raff

  • October 19, 2017

Job Announcement

Young Entrepreneurs Association of Cambodia (YEAC) is a volunteer-driven non-profit organization which was launched in September 2009 by a team of

  • September 14, 2017

2nd ASEAN Young Entrepreneurs Carnival

The ASEAN Young Entrepreneurs Carnival is a celebration of ideas and the role of the young in creating a better future. As a platform for young ent

  • September 11, 2017